នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ លោក
គឹម សាមិត្ត អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានចូលរួមក្នុងពិធីបើកវគ្គតម្រង់ទិសស្តីពី
ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ ជូនដល់មន្ត្រីព័ត៌មាន និងអ្នកនាំពាក្យនៃរដ្ឋបាលខេត្តស្វាយរៀងចំនួនជាង
២៥០នាក់ ស្ថិតនៅសាលប្រជុំសាលាខេត្តស្វាយរៀង ក្រោមធិបតីភាព ឯកឧត្តមប៉េង ពោធិ៍សា
អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត ព្រមទាំងមន្ត្រីសាលាខេត្ត
មេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ លោក-លោកស្រីជាប្រធានមន្ទីរ
អង្គភាពនានាជុំវិញខេត្ត និងមន្ត្រីទទួលបន្ទុកព័ត៌មាន
និងអ្នកនាំពាក្យថ្នាក់ខេត្តរហូតដល់ថ្នាក់ស្រុក-ក្រុង និងឃុំ-សង្កាត់
ប្រមាណជាង២៥០នាក់។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៥ រួមមាន៖ ទី១.ពង្រឹងការយល់ដឹងពីតួនាទី និងភារកិច្ចរបស់អ្នកនាំពាក្យប្រកបដោយជំនាញនិងវិជ្ជាជីវៈ ទី២.ក្លាយខ្លួនជាអ្នកនាំពាក្យប្រកបដោយគុណវុឌ្ឍិ វិជ្ជាជីវៈ គុណភាព និងគុណធម៌ ទី៣.ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកនាំពាក្យ និងក្រុមព័ត៌មាន ទី៤.ពង្រឹងការយល់ដឹងពីរបៀបឆ្លើយតបជាមួយអ្នកសារព័ត៌មាន និងទី៥.ចូលរួមចំណែកការអភិវឌ្ឍសង្គមជាតិប្រកបដោយការរីកចម្រើនចីរកាល។សូមជម្រាបថា ខេត្តស្វាយរៀង គឺជាខេត្តទី២ បន្ទាប់ពីខេត្តបន្ទាយមានជ័យ ដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ ។